១. ចំណាប់អារម្មណ៍របស់ខ្ញុំ Identify my interests
២. ជំនាញបច្ចុប្បន្ន (មានស្រាប់) របស់ខ្ញុំ Identify my existing skills
៣. ភាពខ្លាំងរបស់ខ្ញុំ Identify my strength
៤. គុណតម្លៃរបស់ខ្ញុំ Identify my value
៥. បុគ្គលិកលក្ខណៈរបស់ខ្ញុំ Identify my personality
១. សាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ Vocational Training School
២. សាលាចំណេះទូទៅ General Education (University)
៣. វិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម Exact Science and Social Science
១. ទស្សនៈកិច្ចសិក្សា ក្រុមហ៊ុន សណ្ឋាគារ សាលា អង្គការ...
២. ការតាំងពិព័រណ៍ជំនាញវិជ្ជាជីវៈ
៣. ការងារ និងផ្នត់គំនិត Jobs and Stereotype
តើខ្ញុំជានរណ? Who am I?
"តើខ្ញុំជានរណា ហើយតើខ្ញុំកំពុងធ្វើអ្វីនៅទីនេះ?" នៅពេលយើងសួរខ្លួនឯង នូវសំណួរនេះ យើងកំពុងឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីអត្ថិភាពរបស់យើង
អ្វីដែលយើងមានភាពដាច់ដោយឡែកពីអ្នកដទៃ និងអ្វីជាបេសកកម្មដ៏ធំបំផុតក្នុងជីវិតរបស់យើង។ ជាទូទៅសំណួរដ៏ធំមួយនេះត្រូវបានឆ្លើយតបដោយរួមបញ្ចូលនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. អត្តសញ្ញាណ៖ ការយល់ដឹងពីអ្វីដែលធ្វើឱ្យយើងប្លែកពីគេ - បុគ្គលិកលក្ខណៈ ជំនឿ គុណតម្លៃ និងបទពិសោធន៍របស់យើង។
២. អត្ថិភាព៖ ការគិតអំពីមូលហេតុដែលយើងកំពុងរស់នៅលើភពផែនដីនេះ ដូចជាតួនាទីរបស់យើង ក្តីស្រមៃ គោលដៅ នឹងគម្រោងផែនការក្នុងជីវិតរបស់យើង។
៣. ការស្គាល់ខ្លួនឯង៖ មានន័យថា ការដឹងពីគំនិត អារម្មណ៍ ជំនាញ និងសកម្មភាពរបស់យើងជាមួយនឹង របៀបដែលអ្នកដទៃអាចកំណត់បានថាយើងជានរណា។
៤. អត្ថន័យ៖ គឺការព្យាយាមស្វែងយល់អំពីឧត្តមភាព និងភាពសក្តិសមក្នុងសង្គមដែលមនុស្សគ្រប់រូបត្រូវតែមាន - (4Ls) ការរស់នៅសមរម្យ Live (Financial needs and environment part) ការរៀនសូត្រ Learn “The day we stop learning is the day we die“. Albert Einstein ការផ្តល់នូវក្តីស្រឡាញ់ Love (Our family & friends ….) និងការបន្សល់ស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ Legacy (like a tree that bears juicy fruits)
ប្រសិនបើត្រឡប់ទៅដើមទសវត្សរ៍ឆ្នាំ 1900 លោក Frank Parsons ដែលជាអ្នកប្រឹក្សាអាជីពបានបង្កើតគំនិតថា អ្នកអាចស្វែងរកការងារដែលសមស្របបំផុតមួយ ដោយមើលពីចំណាប់អារម្មណ៍ ជំនាញ គុណតម្លៃ និងលក្ខណៈ ផ្ទាល់ខ្លួនរបស់អ្នក។ វិធីសាស្រ្តរបស់គាត់ត្រូវបានគេហៅថា "Trait-and-Factor Approach," "វិធីសាស្រ្តលក្ខណៈបុគ្គល និងកត្តារួមផ្សំ" បានក្លាយជាមូលដ្ឋានសម្រាប់កម្មវិធីប្រឹក្សាអាជីព។ គំនិតនេះគឺថាមនុស្ស គ្រប់រូបមានសំណុំលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេដែលអាចវាស់វែងបាន ហើយអាចប្រៀបធៀបជាមួយនឹងការងារផ្សេងៗគ្នាទៅតាមតម្រូវការ។
អ្នកមិនចាំបាច់សួរថាតើការងារជាគ្រូពេទ្យ និងគ្រូបង្រៀនមួយណាល្អជាង? អ្នកក៏មិនចាំបាច់សួរថាតើការងារជាមន្ត្រីគ្រប់គ្រងធនធានមនុស្សមកពីសាលាពាណិជ្ជសាស្រ្ត និងការងារថតភាពយន្តមកពីសាលាភាពយន្ត មួយណាអាចរកបានប្រាក់ចំណូលច្រើនជាង…?
ជាការពិតការងារបែងចែកមនុស្សឱ្យមានភាពផ្សេងៗគ្នា ហើយភាពផ្សេងៗគ្នាគឺជាច្បាប់ធម្មជាតិដែលមនុស្ស គួរតែបានដឹង និងទទួលយកដើម្បីភាពសុខដុមរមនាក្នុងសង្គម និងដើម្បីជៀសវាងការរើសអើងមនុស្សដូចគ្នាព្រោះតែភាពផ្សេងៗគ្នារបស់មនុស្ស។ អ្នកគួរតែសួរថាតើខ្ញុំចាប់អារម្មណ៍ (ស្រាឡាញ់)ការងារមួយណា? តើចំណេះដឹង ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់អ្នកសក្តិសម ឬឆ្លើយតបទៅនឹងតម្រូវការការងារក្នុងក្តីស្រមៃរបស់អ្នកឬទេ? ប្រសិនបើអ្នកអាចឆ្លុះបញ្ចាំងអំពីចំណាប់អារម្មណ៍ ជំនាញ គុណតម្លៃ និងបុគ្គលិក លក្ខណៈផ្ទាល់ខ្លួនរបស់អ្នកបាន ដូច្នោះឈ្មោះថាអ្នកបានស្គល់ខ្លួនឯង Knowing yourself ហើយការស្គាល់ ខ្លួនឯងគឺជាតំណាក់កាលដំបូងនាំទៅរកការជ្រើសរើសជំនាញ និងការងារមួយដែលអ្នកពេញចិត្ត ការធ្វើការងារ ដែលខ្លួនស្រាឡាញ់ពេញចិត្តនឹងនាំអ្នកទៅរកថាមពល និងភាពច្នៃប្រឌិត ទីបំផុតថាមពលដែលមិនចេះរីងស្ងួត និងការច្នៃប្រឌិតខ្ពស់នឹងនាំឱ្យអ្នកបង្កើតបានជាផលិតភាពការងារយ៉ាងសំបូរបែប បូករួមជាមួយនឹងអត្តចរិត្តល្អ ព្រមទាំងចំណេះដឹងការងារដ៏ទូលំទូលាយផង (ASK) ដូច្នេះគុណសម្បត្តទាំងអស់នេះនឹងនាំឱ្យអ្នកជោគជ័យ ក្នុងរឿងបា្រក់ណូលដែលអ្នកប្រាថ្នាចង់បាន។
ចំណាប់អារម្មណ៍គឺជាបន្តុំរូបភាពនៃគំនិតដែលអ្នកគិតក្នុងរឿងវិជ្ជាមាន និងអវិជ្ជមាន រឿងដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ។ ឧទាហរណ៍ ខ្ញុំចាប់អារម្មណ៍តូរ្យតន្ត្រី I am interested in music ខ្ញុំតែងតែមានតន្ត្រីក្នុងចិត្ត I always have music in my mind ខ្ញុំសប្បាយរីករាយពេលបានស្តាប់បទចម្រៀង ឬច្រៀងលេងកម្សាន្តដោយខ្លួនឯង ទោះបីជាខ្ញុំច្រៀងមិនសូវពិរោះក៏ដោយ ពេលខ្លះខ្ញុំចំណាយពេលវេលាយ៉ាងយូរ នៅជាមួយតន្ត្រី។ តាមការសង្ខេតរបស់ខ្ញុំ មនុស្សគ្រប់រូបអាចស្គាល់ចំណាប់អារម្មរណ៍របស់ខ្លួនបានតាមរយ៖
១. រូបភាព សភាវៈ ឬសភាពលក្ខណៈអ្វីមួយដែលតែងតែនៅក្នុងចិត្តរបស់អ្នកជានិច្ច និងជាធម្មតា (What is in your mind?) ប្រសិនបើបុគ្គលណាមានរូបភាពកីឡានៅក្នុងចិត្ត ពួកគេទំនងជាចូលចិត្តស្រាវជា្រវ តាមដាន អាន មើល និងជជែកវែកញ៉ែកអំពីប្រវត្តិកីឡាករ ហើយពួកគេក៏ចូលចិត្តលេងកីឡាផងដែរ។
២. អារម្មណ៍រំភើប ភាពរីករាយ នៅពេលបានជួបរូបភាពដែលមានក្នុងចិត្ត (ជានិច្ច និងជាធម្មតា) ពេលបានសម្តែងចេញនូវសភាវៈ សភាពលក្ខណៈដែលតែងតែមានក្នុចិត្តទាំងនោះ…
៣. ការពេញចិត្ត អ្នកនឹងចំណាយពេលវេលាយ៉ាងយូរដោយគ្មានការនឿយហត់ទាំងក្នុងរឿងមានប្រយោជន៍ និងគ្មានប្រយោជន៍។ ឧ. គាត់ចំណាយ ពេល៥ម៉ោងអង្គុយលេងហ្គេមដោយគ្មានធុញថប និងគ្មានអាការៈឈើចុកចាប់រាងកាយ ហើយនៅទីបំផុតគាត់ កើតជំងឺស្ទះតម្រង់នោម។ ៣ចំណុចខាងលើនេះបង្ហាញអំពីបន្តុំរូបភាពនៃគំនិតដែលអ្នកគិតវិជ្ជមាន ឬគិតក្នុងរឿង ដែលអ្នកចូលចិត្ត។
តើអ្នកបានស្គាល់ចំណាប់អារម្មរណ៍ខ្លួនឯងហើយឬនៅ?
វាពិតជាប្រសើរណាស់ ប្រសិនបើអ្នកបានដឹងអំពីចំណាប់អារម្មណ៍របស់ខ្លួន ផ្ទុយទៅវិញប្រសិនបើអ្នកមិនទាន់បាន រកឃើញនូវចំណាប់អារម្មណ៍របស់ខ្លួន ខាងក្រោមនេះជាសកម្មភាពខ្លះៗដែលអាចជួយអ្នកបាន៖
១. សាកល្បងធ្វើការងារផ្សេងៗ (ក្រៅម៉ោងសិក្សា ពេលទំនេរ ឬការងាស្ម័ក្រចិត្ត…)៖ ពិសោធន៍ខ្លួនឯងជាមួយនឹងការងារផ្សេងៗដូចជាការគូររូប ធ្វើម្ហូប ឬលេងឧបករណ៍តន្ត្រី មើលថែកុមារ ជួយសម្រួលអ្នកធ្វើដំណើរពីការកកស្ទះចរាចរ… រួចសម្គាល់មើលថាសកម្មភាពមួយណាដែលអ្នកចូលចិត្តជាងគេ។
២. ស្វែងរកមុខវិជ្ជាផ្សេងៗ ៖ អានសៀវភៅ ឬមើលវីដេអូអំពីសត្វ វិទ្យាសាស្ត្រ ប្រវត្តិសាស្រ្ត ឬលំហ…។ រួចសង្កេត ពិនិត្យដោយយកចិត្តទុកដាក់លើប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នក។
៣. ចូលរួមក្លឹប ឬក្រុម៖ ចូលរួមក្លឹប ឬក្រុមដែលទាក់ទងនឹងសាលារៀន សហគមន៍ ឬចំណាប់អារម្មណ៍របស់អ្នក។ មើលសកម្មភាពណាមួយនៅក្នុងក្រុមទាំងនេះដែលអ្នកទន្ទឹងរង់ចាំបំផុត។
៤.ឆ្លុះបញ្ចាំងពីបទពិសោធន៍អតីតកាល៖ គិតអំពីសកម្មភាពដែលអ្នកធ្លាប់រីករាយកាលពីអតីតកាល មិនថាជាការលេងជាមួយសត្វចិញ្ចឹម ការដោះស្រាយល្បែងផ្គុំរូប ឬជួយអ្នកដទៃក៏ដោយ។ ទាំងនេះអាចផ្តល់តម្រុយអំពីចំណាប់អារម្មណ៍របស់អ្នក។
៥. និយាយជាមួយអ្នកដទៃ៖ សួរមិត្តភក្តិ ឬក្រុមគ្រួសារអំពីចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ពួកគេ។ ពេលខ្លះ ការនិយាយជាមួយអ្នកដទៃអាចជំរុញគំនិតសម្រាប់អ្វីដែលអ្នកអាចនឹងរីករាយផងដែរ។
៦. ទស្សនាកន្លែងថ្មីៗ៖ រុករកកន្លែងផ្សេងៗគ្នាដូចជា សារមន្ទីរ ឧទ្យាន មន្ទីរពេទ្យ ផ្សារទំនើប … ឬកន្លែងរៀបចំព្រឹត្តិការណ៍នៅក្នុងសហគមន៍របស់អ្នក ប្រសិនបើអាចមានដំណើរដើរកម្សាន្តទៅក្រៅប្រទេស កាន់តែប្រសើរ។ យកចិត្តទុកដាក់លើអ្វីដែលអ្នកចាប់អារម្មណ៍ ឬរំភើបបំផុត។
៧. ឆ្លើយតបកម្រងសំណួរ ឬការស្ទង់មតិលើអ៊ីនធឺណិត៖ យកកម្រងសំណួរតាមអ៊ីនធឺណិត ឬការស្ទង់មតិដែលត្រូវបានរចនាឡើងដើម្បីកំណត់ចំណាប់អារម្មណ៍។ ពួកគេអាចផ្តល់ឱ្យអ្នកនូវគំនិត ឬបញ្ជាក់ពីអ្វីដែលអ្នកបានសង្ស័យរួចហើយ។
សូមចងចាំថា ការកំណត់សម្គាល់ចំណាប់អារម្មណ៍គឺដើម្បីរកឱ្យឃើញនូវអ្វីដែលនាំឱ្យអ្នកមានសេចក្តីអំណរ និងការពេញចិត្ត។ ដូច្នោះសូមកុំខ្លាចក្នុងការសាកល្បងរបស់ថ្មី ហើយឃើញអ្វីដែលត្រូវនឹងអ្នកបំផុត!
Her video will come soon!!
ករណីសិក្សារបស់ចេនី
ខាងក្រោមនេះគឺជាករណីសិក្សារបស់សិស្សម្នាក់ដែលកំពុងធ្វើការងារនៅក្នុងសាកលវិទ្យាល័យមួយ ចូរអានដោយយកចិត្តទុកដាក់ដើម្បីស្វែងអំពីចំណាប់អារម្មណ៍របស់នាង។
ចេននីធ្វើការជាបុគ្គលិកប្រឹក្សាយោបល់នៅមហាវិទ្យាល័យមួយ។ នាងស្រឡាញ់ការងាររបស់នាងខ្លាំងណាស់។ នាងឆ្លើយសំណួរតាមទូរស័ព្ទ, ជួយសិស្សប្រមូលព័ត៌មានអំពីមហាវិទ្យាល័យ និងជ្រើសរើសសិស្សមកពីវិទ្យាល័យនានាដែលនៅក្នុងតំបន់។
ពេលខ្លះ ចេននីជួយសិស្សដោះស្រាយលំហាត់គណិតវិទ្យាស្មុគស្មាញដោយប្រើខួរក្បាលរបស់នាង ដែលសកម្មភាពនេះក៏ជាផ្នែកមួយនៃការងាររបស់នាងផងដែរ។ សិស្សដែលស្គាល់នាងច្បាស់តែងយកកិច្ចការផ្ទះ គណិតវិទ្យាមកឱ្យនាងជួយដោះស្រាយ។ ថ្ងៃមួយសិស្សម្នាក់បានប្រាប់ ចេននីថានាងគួរតែឈប់ពីការងារជាអ្នកប្រឹក្សាយោបល់ ហើយធ្វើជាគណនេយ្យករវិញ។ ចេននីមើលទៅមិនស្រួលចិត្តសោះក្រោយពីបានស្តាប់យោបល់នេះ។ (គ្មានផ្លូវទេ មិនមែនខ្ញុំទេ! នាងបានឆ្លើយតបទៅវិញដោយភាពជឿជាក់។ ខ្ញុំមិនចូលចិត្តការងារក្នុងការិយាល័យដែលត្រូវគណនាលេខពេញមួយថ្ងៃទេ។ ខ្ញុំចូលចិត្តធ្វើការងារជាមួយមនុស្ស និងនៅក្បែរមនុស្ស។
“ប្រសិនបើអ្នកមិនស្រឡាញ់អ្វីដែលអ្នកធ្វើទេ អ្នកនឹងមិនធ្វើវាដោយការជឿជាក់ ឬចំណង់ចំណូលចិត្តច្រើននោះទេ”
“If you don’t love what you do, you won't do it with much conviction or passion.”
- Mia Hamm
ណែនាំអំពីជំនាញដែលមានស្រាប់ និង ករណីសិក្សារបស់ស្រីលីន Introduction to existing skills and Sreylin's case study
កំណត់សម្គាល់ជំនាញដែលមានស្រាប់ Identify the existing skill
ចាត់ថ្នាក់ជំនាញ Categorizing skill
ការអភិវឌ្ឍ និងពង្រឹងជំនាញ Developing and Enhancing Skills
ការអនុវត្តជំនាញដែលមានស្រាប់ Applying Existing Skills
ការប្រើ និងធ្វើបច្ចុប្បន្នភាពជំនាញ Assessing and Updating Skills
ជំនាញគឺជាសមត្ថភាពដែលអ្នកធ្វើបានលឿន ល្អ និងត្រឹមត្រូវ ឬភាពស្ទាត់យ៉ាងចំណានដែលអ្នកប្រើដើម្បីដោះស្រាយ បញ្ហាបានគ្រប់កាឡៈទេសៈ។ ជំនាញអាចជាសមត្ថភាពខាងទ្រឹះស្តី សមត្ថភាពក្នុការអនុវត្តន៍ និងសមត្ថភាពបំណិនជីវិត (soft skill and life skill)
នៅក្នុងទំព័រនេះសូមបរិយាយត្រឹមតែជំនាញដែលមានស្រាប់ ឬជំនាញនាពេលបច្ចុប្បន្នរបស់អ្នកតែប៉ុណ្ណោះ។
ជំនាញដែលមានស្រាប់ សំដៅលើសមត្ថភាពចំណេះដឹង និងសមត្ថភាពដែលបុគ្គលមានរួចហើយ មុនពេលទទួលការបណ្តុះបណ្តាល ឬការអប់រំបន្ថែម។ ជំនាញទាំងនេះត្រូវបានបង្កើតឡើងតាមរយៈបទពិសោធន៍កន្លងមក ការអប់រំ ការងារ ចំណង់ចំណូលចិត្ត និងទំនាក់ទំនងផ្ទាល់ខ្លួន។ ជំនាញទាំងអស់នេះជាមូលដ្ឋានគ្រឹះសម្រាប់ការរៀនជំនាញថ្មី និងការសម្របខ្លួនទៅនឹងបរិយាកាសផ្សេងៗ។
កន្លែងដែលនាំឱ្យកើតជំនាញដែលមានស្រាប់ ឬជំនាញដែលអ្នកមាននាពេលប្ចុប្បន្ន៖
ជំនាញមិនត្រឹមតែកើតមាននៅពេលដែលអ្នករៀននៅកន្លែងធ្វើការប៉ុណ្ណោះទេ អ្នកក៏អាចអភិវឌ្ឍពួកវាតាមរយៈតួនាទី និងកាតព្វកិច្ចផ្សេងៗដែលបានកំណត់ដូចខាងក្រោមរួមមាន៖
នៅក្នុងផ្ទះ៖ ជំនាញខ្លះត្រូវបានបង្រៀន និងរៀននៅក្នុងផ្ទះពីឪពុកម្តាយរបស់អ្នក ដូចជាការរៀបចំផែនការ វិស្សមកាលគ្រួសារ ការលើកទឹកចិត្តកុមារឱ្យសម្អាតបន្ទប់របស់ពួកគេ ការចរចា ការរៀបចំកាលវិភាគប្រចាំថ្ងៃ
និងចម្អិនអាហារជាដើម…។
នៅក្នុងសាលារៀន៖ ជំនាញជាច្រើនត្រូវបានបង្កើតឡើងនៅសាលា រួមទាំងការសរសេរ ការត្រិះរិះ (ការគិត ពិចារណាដោយល្អិតល្អន់) ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ធ្វើការជាក្រុម បង្រៀនអ្នកដទៃ ធ្វើការស្រាវជ្រាវ និងការគណនាបញ្ហាគណិតវិទ្យា…។
នៅក្នុងសហគមន៍៖ ជំនាញត្រូវបានបង្រៀន និងរៀននៅពេលចូលរួមក្នុងសកម្មភាពសហគមន៍ផងដែរ រួមទាំងការរៀបចំព្រឹត្តិការណ៍នៅក្នុងឃុំ សង្កាត់ ការស្ម័គ្រចិត្តធ្វើការនៅបណ្ណាល័យ ការបម្រើ និងការជួយអ្នកភូមិ នៅក្នុងសហគមន៍ ការធ្វើស្ថិតិសម្រាប់ព្រឹត្តិការណ៍កីឡា និងរៀបចំសកម្មភាពសាសនាផ្សេងៗ...។
មនុស្សភាគច្រើនមានជំនាញដែលមានស្រាប់ ឬជំនាញនាពេលប្ចុប្បន្នលើសពីចំនួនដប់ ដប់មួយ ដប់ពីរ ដប់បីឬច្រើន
ជាងនេះដែលពួកគេប្រើជាប្រចាំថ្ងៃ ហើយខ្លះទៀតប្រហែលជាមិនបានដឹងផងទេ ថាពេគួមានជំនាញ និងសមក្ថភាព នៅក្នុងខ្លួន។
ជំនាញដែលមានស្រាប់របស់អ្នកត្រូវបានចែកចេញជាពីរគឺជំនាញរឹង Hard Skills (សមត្ថភាពបច្ចេកទេស ដូចជាការសរសេរកូដ ឬការប្រើប្រាស់កម្មវិធី…) និងជំនាញទន់ Soft Skills (លក្ខណៈផ្ទាល់ខ្លួនដូចជា ការទំនាក់ទំនង ការធ្វើការងារជាក្រុម ឬការដោះស្រាយបញ្ហា…)។
ឧទាហរណ៍៖ ប្រសិនបើអ្នកបានធ្វើការនៅក្នុងផ្នែកសេវាកម្មអតិថិជន ជំនាញដែលមានស្រាប់របស់អ្នកអាចរួមបញ្ចូលការទំនាក់ទំនង ការដោះស្រាយបញ្ហា ជម្លោះ និងអាចធ្វើកិច្ចការ ច្រើនមុខក្នុងពេលតែមួយ Multitasking។
ប្រសិនបើអ្នកជាអ្នកកែវីដេអូ ជំនាញដែលមានស្រាប់របស់អ្នកអាចរួមបញ្ចូលការប្រើប្រាស់ Adobe Premiere ការនិទានរឿង និងការកែពណ៌ជាដើម។
ជំនាញរឹង hard skills និងជំនាញទន់ soft skills
ខាងក្រោមនេះគឺជាព័ត៌ាមានបន្ថែមអំពីភាពខុសគ្នារវាងជំនាញរឹង Hard Skills និងជំនាញទន់ Soft Skills
1. ជំនាញរឹងhard skills (ជំនាញបច្ចេកទេស ឬជំនាញដែលអាចវាស់វែងបាន)
ជំនាញរឹងគឺមានភាពជាក់លាក់ ជាសមត្ថភាពដែលអាចបង្រៀនបាន ដែលអាចកំណត់បរិមាណ និងវាស់វែងបាន។ ជាទូទៅជំនាញនេះអ្នកទទួលបានមកតាមរយៈការអប់រំផ្លូវការ ការបណ្តុះបណ្តាល ឬបទពិសោធន៍ហើយ ជំនាញទាំងនេះ ត្រូវបានបង្កើឡើងសម្រាប់ការងារ ឬភារកិច្ចជាក់លាក់ណាមួយ ជាធម្មតាអាចត្រូវបានបង្ហាញ តាមរយៈវិញ្ញាបនប័ត្រ សញ្ញាបត្រ ឬការធ្វើតេស្តជាក់ស្តែង។
2. ជំនាញទន់ (អន្តរបុគ្គល ឬជំនាញមនុស្សសាស្ត្រ)
ជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួន និងសង្គមសាស្ត្រដែលជះឥទ្ធិពលលើរបៀបដែលបុគ្គលធ្វើអន្តរកម្ម ជាមួយអ្នកដទៃ និងដោះស្រាយបញ្ហានៅក្នុងស្ថានភាពជាក់ស្តែងណាមួយ។ ជំនាញទាំងនេះពិបាកវាស់វែង ប៉ុន្តែមានសារៈសំខាន់សម្រាប់ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការងារជាក្រុម និងភាពជាអ្នកដឹកនាំ។ មិនដូចជំនាញរឹងទេ ជំនាញទន់គឺនិយាយអំពីអាកប្បកិរិយា អត្តចរិត និងបុគ្គលិកលក្ខណៈមនុស្សម្នាក់ៗ ហើយវាក៏ ជាផ្នែកមួយនៃក្រមសីលធម៌វិជ្ជាជីវៈផងដែរ។
បច្ចេកទេសច្បាស់លាស់ និងការងារជាក់លាក់
អាចត្រូវបានបង្រៀននិងវាយតម្លៃ (ត្រូវឆ្លងកាត់ការរៀន និងធ្វើតេស្ត)
ជារឿយៗតម្រូវឱ្យមានការបណ្តុះបណ្តាល ឬការអប់រំជាផ្លូវការ
អាចវាស់វែង និងអាចគណនាបាន។
ឧទាហរណ៍នៃជំនាញរឹង៖
ភាសា និងការសរសេរ៖ ជំនាញភាសាអង់គ្លេស ការសរសេរនិក្ខេបបទ ការសរសេរប្រធានបទអក្សរសាស្ត្រ
គណិតវិទ្យា និងជំនាញវិភាគ៖ ការវិភាគទិន្នន័យ ការព្យាករណ៍ហិរញ្ញវត្ថុ ថវិកា
បច្ចេកវិទ្យា និងកម្មវិធី៖ សរសេរកម្មវិធី (Python, Java), Microsoft Excel, Photoshop, ឧបករណ៍ AI
ជំនាញជាក់លាក់ក្នុងឧស្សាហកម្ម៖ គោលការណ៍វិស្វកម្ម នីតិវិធីវេជ្ជសាស្រ្ត ការស្រាវជ្រាវផ្នែកច្បាប់
ជំនាញមេកានិក និងការអនុវត្ត៖ ជាងឈើ បើកបរ ប្រតិបត្តិការម៉ាស៊ីន
💡 ឧទាហរណ៍៖ សិស្សដែលចេះសរសេរកូដក្នុង Python មានជំនាញពិបាកៗជាច្រើនដែលអាចសាកល្បងបានតាមរយៈបញ្ហាសរសេរកូដ។
លក្ខណៈពិសេសនៃជំនាញទន់៖
ទាក់ទងនឹងបុគ្គលិកលក្ខណៈ ការទំនាក់ទំនង និងអាកប្បកិរិយា
ពិបាកវាស់វែង ប៉ុន្តែសំខាន់សម្រាប់ភាពជោគជ័យ
អាចត្រូវបានកែលម្អជាមួយនឹងការអនុវត្ត និងបទពិសោធន៍
មានតម្លៃនៅគ្រប់ឧស្សាហកម្ម និងផ្លូវអាជីព
ឧទាហរណ៍នៃជំនាញទន់៖
ជំនាញទំនាក់ទំនង៖ ការនិយាយជាសាធារណៈ ការសរសេរអ៊ីមែលការស្តាប់យ៉ាងសកម្ម
ការដោះស្រាយបញ្ហា និងការត្រិះរិះពិចារណា៖ ការវិភាគស្ថានភាព ការសម្រេចចិត្ត ភាពច្នៃប្រឌិត
ការគ្រប់គ្រងពេលវេលា & ការត្រៀមខ្លួន៖ កំណត់ពេលវេលាប្រជុំ ផ្តល់អាទិភាពការងារ មានភាពទាន់ពេលវេលា
ការងារជាក្រុម និងកិច្ចសហការ៖ ធ្វើការជាមួយអ្នកដទៃ ដោះស្រាយជម្លោះ ចេះសម្របខ្លួន
ភាពជាអ្នកដឹកនាំ & ភាពវៃឆ្លាតខាងអារម្មណ៍៖ លើកទឹកចិត្តអ្នកដទៃ បង្ហាញការយល់ចិត្ត គ្រប់គ្រងភាពតានតឹង
💡 ឧទាហរណ៍៖ សិស្សដែលបញ្ចេញគំនិតប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលគម្រោងជាក្រុម មានជំនាញទន់ដែលរួមចំណែកដល់ភាពជោគជ័យក្នុងការងារជាក្រុម។
Her video will come soon
ករណីសិក្សា៖ របៀបដែលស្រីលីនអនុវត្តជំនាញរឹង និងទន់ក្នុងជីវិតពិតរបស់នាង
ស្រីលីន ជានិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលទើបតែចាប់ផ្តើចូលរៀននៅសាកលវិទ្យាល័យមួយ។ នាងកំពុងធ្វើការងារក្រុមអំពីនិរន្តរភាពបរិស្ថាន ដែលប្រធានបទមួយនេះតម្រូវឱ្យធ្វើបទបង្ហាញតាមប្រព័ន្ធឌីជីថល។ តាមរយៈគម្រោងនេះ នាងអនុវត្តទាំងជំនាញរឹង និងជំនាញទន់ដើម្បីធានាបានជោគជ័យ។
1. ការអនុវត្តជំនាញរឹង hard Skills (ជំនាញបច្ចេកទេស និងអាចវាស់វែងបាន)
ស្រីលីន បានប្រើជំនាញរឹងជាច្រើននៅក្នុងគម្រោងមួយនេះ៖
✅ ជំនាញស្រាវជ្រាវ៖ នាងស្វែងរកប្រភពដែលអាចទុកចិត្តបាន ប្រមូលទិន្នន័យ និងវិភាគស្ថិតិអំពីការប្រែប្រួល អាកាសធាតុ។
✅ និពន្ធ និងកែសម្រួល៖ នាងសរសេរព្រាង និងកែលម្អខ្លឹមសារនៃស្លាយបទបង្ហាញ។
✅ ការរចនាក្រាហ្វិក៖ នាងបានប្រើ Canva ដើម្បីបង្កើតស្លាយដែលទាក់ទាញដោយភាពច្នៃប្រឌិត។
✅ ការវិភាគទិន្នន័យ៖ នាងបកស្រាយលទ្ធផលស្ទង់មតិអំពីការយល់ដឹងរបស់សិស្សអំពីនិរន្តរភាពអាកាសធាតុ។
💡 ឧទាហរណ៍៖ នៅពេលដែលក្រុមរបស់នាងត្រូវការភាពសាមញ្ញ ខ្លី ហើយខ្លឹម ស្រីលីនប្រើជំនាញ Canva របស់នាងដើម្បីរចនា Infographic ដ៏ទាក់ទាញ ដែលធ្វើឲ្យព័ត៌មានងាយយល់។
2. ការអនុវត្តជំនាញទន់ Soft Skills (ជំនាញអន្តរបុគ្គល និងជំនាញមនុស្សសាស្ត្រ)
ស្រីលីនក៏ពឹងផ្អែកលើជំនាញទន់ដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយក្រុមរបស់នាង៖
✅ ការប្រាស្រ័យទាក់ទងគ្នា៖ នាងពន្យល់ពីគំនិតយ៉ាងច្បាស់ និងស្តាប់យោបល់របស់មិត្តរួមក្រុម ដោយយកចិត្តទុកដាក់។
✅ ការងារជាក្រុម៖ នាងសហការជាមួយអ្នកដទៃ ដោយធានាថាសមាជិកក្រុមនីមួយៗបំពេញតួនាទីរៀងៗខ្លួន។
✅ ការដោះស្រាយបញ្ហា៖ នៅពេលដែលក្រុមមិនយល់ស្របលើការរចនាបទបង្ហាញ នាងបានស្នើសុំឱ្យបញ្ចូល គំនិតរបស់ពួកគេទៅជារចនាបទថ្មីមួយទៀតដ៏ស្អិតរមួត។
✅ ការគ្រប់គ្រងពេលវេលា៖ នាងជួយក្រុមឱ្យដើរតាមកាលវិភាគដោយកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ផ្នែកនីមួយៗនៃគម្រោង។
✅ ភាពប្រែប្រួល៖ នៅពេលដែលក្រុមជួបបញ្ហាបច្ចេកទេសជាមួយ PowerPoint នាងបានប្តូរទៅ Google Slides យ៉ាងរហ័សដោយមិនមានការខកចិត្ត។
💡 ឧទាហរណ៍៖ ក្នុងអំឡុងពេលប្រជុំ មិត្តរួមក្រុមមួយចំនួនមិនប្រាកដអំពីតួនាទីរបស់ពួកគេ។ ស្រីលីន ឈានជើងចូលមកសម្របសម្រួលនិង រៀបចំកិច្ចការដោយស្ងប់ស្ងាត់ដោយផ្អែកលើភាពខ្លាំងរបស់មនុស្សម្នាក់ៗ ធានាឱ្យមានការធ្វើការងារជាក្រុមដោយរលូន។
១. ជំរុញភាពជោគជ័យក្នុងការសិក្សា Boosts Academic Success – ការដឹងពីភាពខ្លាំងរបស់អ្នកជួយអ្នកជ្រើសរើសផ្លូវ និងយុទ្ធសាស្រ្តសិក្សាត្រឹមត្រូវ មិនថាវាជាការស្រាវជ្រាវ ការដោះស្រាយបញ្ហា ឬការគិតតែងតែប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
២. បង្កើនការត្រៀមខ្លួនក្នុងអាជីព Enhances Career Readiness - ការដឹងអំពីជំនាញរឹង និងជំនាញទន់ ជួយអ្នករៀបចំខ្លួនសម្រាប់កម្មសិក្សា ការដាក់ពាក្យការងារ និងកំណើនអាជីព (ការអភិវឌ្ឍជំនាញ បទពិសោធន៍ថ្មី ឱកាសការងារថ្មី)
៣. ធ្វើអោយប្រសើរឡើងនូវការសម្របខ្លួន Improves Adaptability – នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមថ្មី ការមានជំនាញចម្រុះ (ដូចជាការទំនាក់ទំនង ការគ្រប់គ្រងពេលវេលា និងសមត្ថភាពបច្ចេកទេស) ជួយអ្នកសម្របខ្លួនបានយ៉ាងឆាប់រហ័ស។
៤. ពង្រឹងកិច្ចសហការ Strengthens Collaboration – ការកំណត់អត្តសញ្ញាណការងារជាក្រុម ភាពជាអ្នកដឹកនាំ និងជំនាញដោះស្រាយបញ្ហា អនុញ្ញាតឱ្យអ្នករួមចំណែកយ៉ាងមានប្រសិទ្ធភាពចំពោះគម្រោងក្រុម។
៥. លើកទឹកចិត្តឱ្យមានទំនុកចិត្តលើខ្លួនឯង Encourages Self-Confidence- ការយល់ដឹងអំពីជំនាញរបស់អ្នកបង្កើតទំនុកចិត្ត ដែលអនុញ្ញាតឱ្យអ្នកទទួលយកការទទួលខុសត្រូវ និងតួនាទីជាអ្នកដឹកនាំកាន់តែច្រើន។
តាមរយៈការដឹង និងអភិវឌ្ឍជំនាញដែលមានស្រាប់របស់អ្នក អ្នកអាចពង្រីកសក្តានុពលរបស់អ្នក និងប្រើប្រាស់បទពិសោធន៍នៅសាកលវិទ្យាល័យរបស់អ្នកបានច្រើនបំផុត!!
១. បង្កើនឱកាសការងារ Increased Career Opportunities - អ្នកជំនាញដែលមានជំនាញចម្រុះអាចធ្វើការក្នុងតួនាទីជាច្រើន ឧស្សាហកម្ម ឬសូម្បីតែចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។
២. ប្រសិទ្ធភាព និងផលិតភាពខ្ពស់ Higher Efficiency & Productivity – ការរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស (រឹង) និងអន្តរបុគ្គល (ទន់) អនុញ្ញាតឱ្យពួកគេមានការដោះស្រាយបញ្ហា ការងារជាក្រុម និងការអនុវត្តគម្រោងកាន់តែរលូន។
៣. ការដោះស្រាយបញ្ហា និងការសម្របខ្លួនកាន់តែប្រសើរឡើង Better Problem-Solving & Adaptability – អ្នកជំនាញដែលមានជំនាញច្រើនអាចកែតម្រូវបានយ៉ាងឆាប់រហ័សចំពោះបញ្ហាប្រឈមថ្មីៗ និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
៤.ភាពជាអ្នកដឹកនាំ និងការងារជាក្រុមខ្លាំងជាងមុន Stronger Leadership & Teamwork – ការមានទំនាក់ទំនង ការគ្រប់គ្រង និងជំនាញបច្ចេកទេសធ្វើឱ្យពួកគេក្លាយជាអ្នកដឹកនាំ និងអ្នកសហការដ៏មានតម្លៃ។
៥. សន្តិសុខការងារកាន់តែធំ Greater Job Security - សំណុំជំនាញចម្រុះធ្វើឱ្យអ្នកជំនាញកាន់តែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៅក្នុងទីផ្សារការងារ ដោយកាត់បន្ថយហានិភ័យនៃភាពអត់ការងារធ្វើ។
នៅក្នុងបរិយាកាសការងារដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ការមានជំនាញច្រើនជួយឱ្យអ្នកជំនាញរក្សាការប្រកួតប្រជែង និងរីកចម្រើនក្នុងអាជីពរបស់ពួកគេ!