ជួយសិស្សានុសិស្សស្វែងរកខ្លួនឯង និងអាជីពការងារដ៏ស័ក្តិសមបំផុតសម្រាប់ថ្ងៃអនាគត!!
បេសកកម្មរបស់យើងគឺផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្សឱ្យបង្ហាញសក្តានុពលពិតរបស់ពួកគេ និងស្វែងរកទំនុកចិត្តក្នុងការធ្វើដំណើរលើវិថីសិក្សាឆ្ពោះទៅកាន់គោលដៅ និងវិជ្ជាជីវៈរបស់ពួកគេ។ តាមរយៈការឈ្វេងយល់ពីចំណាប់អារម្មណ៍ ជំនាញ ភាពខ្លាំង គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់អ្នក អ្នកនឹងទទួលបានការយល់ដឹងដ៏មានតម្លៃដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវអំពីអនាគតរបស់អ្នក។
លើសពីនេះ កម្មវិធីក៏បានបង្កើតនូវព្រឹត្តិការណ៍ និងសកម្មភាពមួយចំនួនដូចជា ការប្រឹក្សាយោបល់ ការតាំងពិព័រណ៍ជំនាញវិជ្ជាជីវៈ និងទស្សនៈកិច្ចសិក្សា... ដើម្បីគាំពារដល់សិស្សក្នុងការសិក្សាឈ្វេងយល់បន្ថែមអំពីពិភពការងារ និងដើម្បីអភិវឌ្ឍខ្លួនឱ្យស្របតាមតម្រូវការសង្គម និងការងារនាពេលបច្ចុប្បន្ន។
ចាប់ផ្តើមដំណើរឥឡូវនេះ!!!
ធ្វើឱ្យពួកគេមានគោលដៅការសិក្សា និងអមដំណើរពោះទៅកាន់ការងារដែលមានប្រាក់បៀវត្សសមរម្យ
ជួយសិស្សឲ្យសម្រេចបាននូវក្តីរបស់ខ្លួន និងធ្វើឲ្យពួកគេក្លាយជាតួអង្គក្នុងការអភិវឌ្ឍប្រទេសជាតិ
ផ្តល់នូវការគោរព ភាពជាគំរូ តម្លាភាព និងការគាំទ្រ
ផ្តល់ឱកាស ជួយគាំទ្រ ជ្រុំជ្រែង និងលើកទឹកចិត្តដើម្បីការអភិវឌ្ឍ
ព្រឹត្តិការណ៍ទាំងអស់ត្រូវបានដាក់បញ្ជូលនៅក្នុងប្រតិទិនប្រចាំឆ្នាំ អ្នកអាចមើលបន្ថែមនៅក្នុងមាតិកាសេវាកម្មផ្នែកខាងលើ!
បង្ហាញសាលាTVET
កម្មវិធីសិក្សា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅក្នុវវិទ្យាស្ថាន PSE...
តម្រូវការ លក្ខខ័ណ្ឌចូលរៀនរបស់សាលាជំនាញនីមួយៗ និងព័ត៌មានទីផ្សារការងារ...
ទស្សនាក្រុមហ៊ុន
ស្វែងយល់អំពីបរិយាកាសការងារ និងឆ្លុះបញ្ចាំងការងារក្នុងក្តីស្រមៃ
ស្វេងយល់អំពីតម្រូវការងារ និងត្រៀមខ្លួនដើម្បីបម្រើការងារ...
ទស្សនាសាលាTVET
រុករកព័ត៌មានជំនាញឱ្យបានគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្តចូលរៀន...
ស្វែងអំពីកម្មវិធីសិក្សា និងបង្កើតទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូនៅសាលាជំនាញ...
ពិព័រណ៍ជំនាញ
ទស្សនាការពិព័រណ៍ដែលរៀបចំដោយវិទ្យាស្ថានប៉េ អេស អឺ ដើម្បីបានព័ត៌មានលំអិត...
ជំនួបប្រជុំការងារ
ជួបអ្នកជំនាញដែលមកពីស្ថាប័ននានា ចែករំលែកអំពីបទពិសោធន៍ និងតួនាទីនៅក្នុងការងារ...
TVET Day
ទស្សនាការពិព័រណ៍ជំនាញដែលរៀបចំដោយក្រសួងការងារ នៅកោះពេជ្រ...